
ខូវ ទី វិកទ័រ
សហស្ថាបនិក និងនាយកប្រតិបត្តិ
Brachum ជួយអ្នកធើ្វការនៅកម្ពុជាឲ្យយល់ដឹងគ្រប់ការសន្ទនា ទាំងភាសាខ្មែរ និងអង់គ្លេស ដោយមិនបាត់បង់ទិន្នន័យ។ យើងបំប្លែងសំឡេងកិច្ចប្រជុំទៅជាអត្ថបទច្បាស់លាស់ សេចក្តីសង្ខេបដែលត្រឹមត្រូវ និងភារកិច្ចដែលក្រុមការងាររបស់អ្នកអាចទុកចិត្តបាន។
នៅក្នុងប្រទេសដែលមនុស្សផ្លាស់ប្តូរភាសាក្នុងការនិយាយតែមួយប្រយោះ ឧបករណ៍ AI ភាគច្រើនមិនអាចយល់បានទេ។ Brachum ត្រូវបានបង្កើតសម្រាប់របៀបដែលប្រជាជនកម្ពុជានិយាយពិតប្រាកដ ដូច្នេះកិច្ចប្រជុំរបស់អ្នកនឹងក្លាយជាចំណេះដឹងដែលអាចស្វែងរកបាន ជាជាងកំណត់ត្រាដែលត្រូវបានបោះបង់ចោល។
យើងបង្កើតរូបភាពអនាគតមួយដែលភាសាមិនមែនជាឧបសគ្គដល់ការធ្វើការងារនៅកម្ពុជា។ មិនថាក្រុមរបស់អ្នកប្រើភាសាខ្មែរ អង់គ្លេស ឬទាំងពីរនោះទេ អ្នកទាំងអស់គ្នាគួរតែមានភាពស្មើគ្នាក្នុងការស្វែងយល់និងទទួលបានព័ត៌មានដូចគ្នា។
ចក្ខុវិស័យរបស់យើងគឺក្លាយជាស្រទាប់បញ្ញាសិប្បនិម្មិតកិច្ចប្រជុំដែលទុកចិត្តបានសម្រាប់កម្ពុជា ជួយក្រុមការងារឲ្យធ្វើការលឿនជាងមុន សម្រេចចិត្តបានល្អជាងមុន និងសហការជាអន្តរភាសាដោយមានទំនុកចិត្ត។
បេសកកម្មរបស់យើងគឺចាប់យកព័ត៌មានសំខាន់ៗគ្រប់យ៉ាងពីកិច្ចប្រជុំរបស់អ្នក ហើយធ្វើឲ្យវាមានប្រយោជន៍ភ្លាមៗសម្រាប់ក្រុមការងាររបស់អ្នក។ Brachum ស្ដាប់ បំប្លែងអត្ថបទ និងរៀបចំការសន្ទនា ដូច្នេះការសម្រេចចិត្ត ភារកិច្ច និងគំនិតគ្រប់ពេលវេលាមិនត្រូវបានបាត់បង់ទេ។
យើងផ្តោតលើគុណភាពខ្មែរ និងអង់គ្លេសយ៉ាងខ្លាំង ជាមួយដៃគូជាក្រុមនៅក្នុងស្រុក និងការកែលម្អម៉ូដែលជាបន្តបន្ទាប់ ដូច្នេះអ្នកអាចពឹងផ្អែកលើ Brachum ក្នុងបរិយាកាសពិត មានសំឡេងរំខាន និងអន្តរភាសា។
Brachum ត្រូវបានបង្កើតដោយជនជាតិខ្មែរសម្រាប់ក្រុមការងារនៅកម្ពុជា។ យើងជាក្រុមតូចមួយ ហើយផ្តោតលើគោលដៅក្នុងការដោះស្រាយបញ្ហាពីកំណត់ត្រាមិនស្មើគ្នា គម្លាតនៃភាសា និងការតាមដានដែលមិនច្បាស់លាស់, ហើយបានសម្រេចចិត្តដោះស្រាយដោយបច្ចេកវិទ្យាមួយដែលអាចយល់ដឹងពីបរិបទរបស់ប្រជាជនកម្ពុជា។

សហស្ថាបនិក និងនាយកប្រតិបត្តិ

សហស្ថាបនិក និងនាយកបច្ចេកទេស
យើងរីករាយជានិច្ចក្នុងការជជែកជាមួយក្រុមការងារនៅកម្ពុជា, ប្រសិនបើអ្នកចង់សាក Brachum ស្វែងរកភាពជាដៃគូ ឬចែករំលែកមតិអំពីកិច្ចប្រជុំនៅក្នុងអង្គភាពរបស់អ្នក។